ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចអនុម័តនូវសំណើរបស់ក្រុមហ៊ុវិនិយោគគម្រោងបង្កើតរោងចក្រ និងកាត់ដេរសំលៀកបំពាក់មួយកន្លែង ស្ថិតក្នុងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង និងគម្រោងបង្កើតរោងចក្រផលិតធុងទឹកកក នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។
គម្រោងទាំងពីរនេះ មានទឹកប្រាក់វិនិយោគប្រមាណ៦លាន៣សែនដុល្លារអាមេរិក និងផ្ដល់ការងារ ចំនួនប្រមាណ៥៦០កន្លែង។
សូមបញ្ជាក់ថា គម្រោងទាំងពីរដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ រួមមាន ៖
១- “JIAN YUAN TONG GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ D12 សួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៦៤កន្លែង។
២- “POLYMER PLASTIC PRODUCTS (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតធុងទឹកកក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុន វិនិយោគប្រមាណ ៣,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង៕