មេដឹកនាំកម្ពុជា-ចិន ចូលរួមជាអធិបតីផ្លាស់ប្តូរឯកសារពាក់ព័ន្ធលើវិស័យសំខាន់ៗជាច្រើន

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីប្រទេសចិន នៅល្ងាចថ្ងៃទី១៧ ខែមេសានេះ បានចូលរួមជាអធិបតីភាព ក្នុងពិធីផ្លាស់ប្តូរឯកសារ ពាក់ព័ន្ធវិស័យមួយចំនួនរវាង កម្ពុជា និងចិន នៅវិមានសន្តិភាព ក្នុងឱកាសលោក ស៊ី ជីនពីង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឱ្យដឹងនាល្ងាចថ្ងៃទី១៧នេះថា ឯកសារដែលត្រូវបានផ្លាស់ប្តូររវាងកម្ពុជា-ចិន រួមមាន ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, ការងារយុវជន, វិស័យកសិកម្ម, វិស័យសុខាភិបាល, វិស័យធនធានទឹក, វិស័យទេសចរណ៍, វិស័យកិច្ចការនារី និងវិស័យផ្សេងទៀត សរុបចំនួន ៣៧ ឯកសារ។

សូមជម្រាបជូនថា លោកប្រធានាធិបតី ស៊ី ជីនពីង អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៥។ ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាពជាប្រពៃណី នៃប្រទេសទាំងពីរ៕