មេកងអង្គរក្សប្រធានាធិបតីចិន បានទាញដៃនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ចូលថតរូបអនុស្សាវរីយ៍

សង្គម​ និង​សេដ្ឋកិច្ច

នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ មេបញ្ជាការកងអង្គរក្ស ឯកឧត្តមប្រធានាធិបតីចិន បានថ្លែងអំណរគុណ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស លើការងារការពារសន្តិសុខបានយ៉ាងល្អប្រសើរ និងបានទាញដៃឱ្យចូលថតរូបអនុស្សាវរីយ៍ និងជូនដំណើរនិវត្តន៍  ឯកឧត្តម ប្រធានាធិបតី ស៊ី ជីងពីង នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមទាំងកងកម្លាំងនៃបញ្ជាការដ្ឋានអង្គរក្សកម្ពុជា បានចូលរួមការពារសន្តិសុខ សុវត្ថិភាព តាមដងផ្លូវនិងគោលដៅសំខាន់ៗ ជាមួយកម្លាំងនគរបាល និងអាជ្ញាធរ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាពលរដ្ឋចិន ដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទី១៧ ខែមេសា និងអញ្ជើញវិលត្រឡប់ទៅវិញ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។

សូមជម្រាបថា ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញចាកចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង១១៖១៧នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ក្រោយបញ្ចប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ប្រកបដោយជោគជ័យរយៈពេល២ថ្ងៃ៕