ក្រុមហ៊ុនវិរៈ ប៊ុនថាំ អេចប្រេស បានប្រកាសដាក់ចេញនូវសេវាកម្មកញ្ចប់ធ្វើដណើរពិសេស ចំណាយតិច ចំណេញច្រើន ជាមួយនឹងការធ្វើដំណើរទៅមកដោយមិនគិតចំនួនដង គ្រប់ទិសដៅនិងគ្រប់ម៉ោងចេញដំណើរ។

ជាមួយសេវាកម្មកញ្ចប់ធ្វើដណើរពិសេសនេះ អតិថិជនអាចជ្រើសរើសកញ្ចប់ធ្វើដំណើរ ដែលសាកសមនឹងតម្រូវការរបស់ខ្លួនបានយ៉ាងងាយស្រួល៖ កញ្ចប់ក្នុងស្រុក 06ខែ តម្លៃ$175, កញ្ចប់ក្នុងស្រុក 12ខែ តម្លៃ$350 ឬកញ្ចប់អន្តរជាតិ 01ខែ តម្លៃ$90 (ថៃ-វៀតណាម-ឡាវ)។
សម្រាប់អត្ថប្រយោជន៍បន្ថែម អ្នកប្រើប្រាស់កញ្ចប់ (6ខែ ឬ 12ខែ) នឹងទទួលបាន៖ ១.ការបញ្ចុះតម្លៃ 60% លើសំបុត្រទូក ប៊ូវ៉ាស៊ីកម្ពុជា និងសំបុត្ររថយន្ដទៅក្រៅប្រទេស (ថៃ-វៀតណាម-ឡាវ) និង ២.ការបញ្ចុះតម្លៃ រហូតដល់ 15% លើការស្នាក់នៅរីសតបុត្រសម្ព័ន្ធទាំងអស់របស់ វិរ: ប៊ុនថាំ។
សម្រាប់ការទិញតាមកម្មវិធីទូរសព្ទ VET Express http://onelink.to/36dvpn
លេខទូរសព្ទទំនាក់ទំនង៖ 081 911 911
តេលេក្រាម៖ https://t.me/VETransportation


សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសថៃ វៀតណាម និងប្រទេសឡាវ។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea។