អ្នកមានមាសស្ដុកទុកកាន់តែត្រូវប៉ាន់! តម្លៃមាសនៅថ្ងៃទី២២ ខែមេសា ឡើងដល់ជាង៤០០ដុល្លារនៅក្នុងមួយជី

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ បន្ដហក់ឡើងខ្ពស់កាន់តែខ្លាំងបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៤២៥ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៤១៥ដុល្លារ។ នេះបើយោងតាមហាងតម្លៃមាសពីហាងមាសពេជ្រ CSNJ នៅថ្ងៃទី២២ មេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកមាសកាលពីថ្ងៃម្សិលមិញ មានតម្លៃ៤០៨ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៩៨ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើង១៧ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអ​ន្ដរជាតិ៕