ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់តួកគី គ្រោងផ្តើមហោះត្រង់មកកម្ពុជាចុងឆ្នាំនេះ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ប្រទេតួកគី (Turkish Airlines) គ្រោងចាប់ផ្តើមហោះត្រង់ផ្ទាល់របស់មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នាចុងឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមជំនួបពិភាក្សា នារសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ក្រោមវត្តមាន លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយលោក Ahmet Olmustur នាយកគ្រប់គ្រងពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ Turkish។

តំណាងក្រុមហ៊នបានឱ្យដឹងថា ជំនួបជាមួយក្រសួងទេសចរណ៍ គឺដើម្បីពិភាក្សាការងារលើការចាប់ផ្តើមហោះត្រង់ផ្ទាល់របស់ក្រុមហ៊ុនពីទីក្រុងអ៊ីស្តាន់ប៊ុលមកអាកាសយានដ្ឋានអន្តរជាតិតេជោ នាចុងឆ្នាំ២០២៥ខាងមុខនេះ និងគោរពជម្រាបអំពីគម្រោងផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនតួកគី និងពិភពលោកផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ជាក្រុមហ៊ុនដ៏ធំមួយដែលមានជើងហោះហើរច្រើនជាងគេ ជាង១២០ប្រទេសលើពិភពលោក និងបានបម្រើសេវាកម្មដឹកជញ្ជូនអន្តរជាតិជាង៩៥ឆ្នាំមកហើយ។

ក្រុមហ៊ុននេះ មានទីស្នាក់ការនៅទីក្រុងអ៊ីស្តាន់ប៊ុលដែលជាទីក្រុងដ៏ធំរបស់សាធារណរដ្ឋតួកគីយ៉េ និងត្រូវបានស្គាល់ថាជាច្រកទ្វារភ្ជាប់ពិភពលោក ដោយសារលក្ខណៈពិសេសនៃភូមិសាស្រ្តភ្ជាប់រវាងទ្វីបអាស៊ីនិងអឺរ៉ុបរបស់ប្រទេសនេះ៕ អត្ថបទ៖ហ្សាលីន