រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford ពង្រីកការវិនិយោគពី ២១ លានដុល្លារអាមេរិក ទៅដល់ ២៦,៨ លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ភ្នំពេញ៖ ក្រុមហ៊ុន RMA Group បានពង្រីកការវិនិយោគពី ២១ លានដុល្លារអាមេរិក ទៅ ២៦,៨ លានដុល្លារអាមេរិក និងបានពង្រីក ផ្ទៃដីសាងសង់រោងចក្រពី ៥ ហិកតា រហូតដល់ ១២ ហិកតាសម្រាប់រោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើតាមការឱ្យដឹងរបស់ប្រធានក្រុមហ៊ុន RMA CAMBODIA នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford Cambodia នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៥ ក្រោមអធិបតីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

RMA Group មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ៣៣ ឆ្នាំមកហើយ គិតចាប់ពីឆ្នាំ១៩៩២។ ក្រុមហ៊ុន RMA CAMBODIA ជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ព្រមទាំងមានអាជីវកម្មស្ទើរគ្រប់វិស័យ រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ដំណោះស្រាយក្នុងឃ្លាំង សេវាកម្មភតិសន្យាហិរញ្ញវត្ថុ សេវាកម្មជួលរថយន្ត និងឧស្សាហកម្មចំណីអាហារ។ក្រុមហ៊ុនមានបុគ្គលិកសរុបជាង ៤,០០០ នាក់ ហើយបុគ្គលិកនារីមានចំនួន ១,១៧៨ នាក់ និងបុគ្គលិកជំនាញបច្ចេកទេសមានចំនួន ២,៣០៣ នាក់៕