តម្លៃមាសនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឡើងថ្លៃបន្ដិចទៀតហើយបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៤១០ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤០០ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាស តាមបណ្ដារហាងមួយចំនួននៅរាជធានីភ្នំពេញក្នុងថ្ងៃនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយឡែកមាសកាលពីថ្ងៃម្សិលមិញ មានតម្លៃ៤០៨ដុល្លារនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៣៩៨ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ២ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕
