ភ្នំពេញ៖ អាកាសយានដ្ឋានរបស់ប្រទេសកម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុបចំនួន ១.៩៦ លាននាក់ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើង ១៩ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

របាយការណ៍បានឱ្យដឹងទៀតថា អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ប្រទេសកម្ពុជាទទួលក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងអន្តរជាតិបានចំនួន ១៧,៤៣៤ជើង នៅចន្លោះខែមករាដល់ខែមីនាឆ្នាំនេះ កើនឡើង ១៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រភពដដែលបានបន្តថា អាកាសយានដ្ឋានរបស់ប្រទេសកម្ពុជាក៏បានកត់ត្រាការកើនឡើង ១០ ភាគរយនៃបរិមាណទំនិញតាមផ្លូវអាកាសដល់ ១៧,១៤៧ តោនផងដែរ។
រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានព្យាករថា ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៧,៥ លាននាក់ក្នុងឆ្នាំ ២០២៥ ដែលនឹងកើនឡើង ២០ ភាគរយពី ៦,២៤ លាននាក់ក្នុងឆ្នាំ២០២៤៕

