តស់! អ្នកក្រុងបាវិតរាំឱ្យណាណីមើល តារាល្បីៗជុំគ្នាហើយ ខណៈក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា

សង្គម​ និង​សេដ្ឋកិច្ច

ឥឡូវដល់វេនអ្នកនៅក្រុងបាវិត ខេត្តស្វាយរៀង វិញម្តងមហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,កញ្ញា តន់ ចន្ទសីម៉ា,លោក ខាន់ ជេមស៌ រួមជាមួយលោក Tempo Tris , លោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ សិរីវុឌ្ឍ, អ្នកនាង ខាត់ សួស្តី,កញ្ញា L-D-A ,លោក រាជ ប្រាថ្នា ,លោក ជុំ លីណូ ,កញ្ញា សុខុម ចរនា និងវត្តមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត។

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra កន្លងមកមានមនុស្សចូលរួមរាប់ម៉ឺននាក់បង្កើតបានភាពសប្បាយរីករាយជាមួយចង្វាក់ភ្លេងដែលប្រើប្រាស់ Sound ភ្លើងសុទ្ធតែបច្ចេកវិទ្យាទំនើបៗចុងក្រោយ។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី03-04 ខែឧសភា ឆ្នាំ2025នេះ ដែលមានទីតាំងទីតាំងដីឡូត៍ខាងកើតតំបន់សេដ្ឋកិច្ចពិសេស មេនហាតាន់ ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ពីម៉ោង 8យប់ ដល់ម៉ោង 11យប់។

នៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី៕