ជាងមួយទសវត្សរ៍បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ សេដ្ឋកិច្ចពិភពលោក និងប្រព័ន្ធពាណិជ្ជកម្មពហុភាគីសកលលោក កំពុងស្ថិតក្រោមសេដ្ឋកិច្ចដ៍ធ្ងន់ធ្ងរសាជាថ្មីម្តងទៀត ដោយសារការកើនឡើងនូវការគាំពារ និងឯកតោភាគីនិយម។ ជាមួយគ្នានេះដែរ ការីករាលដាលនៃជំងឺរាតត្បាតសកលកូវីដ១៩ គឺជាកត្តាចម្បងមួយដែលនាំមកនូវការប្រែប្រួលជាអចិន្ត្រៃនៃសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រកាសដាក់ឲ្យអនុវត្តយុទ្ធសាស្ត្រកាទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ ក្នុងគោលបំណងនៃយុទ្ធសាស្ត្រកាទូតសេដ្ឋកិច្ចរួមមាន៖
១. ជួយជំរុញពាណិជ្ជកម្មអន្តរជាតិ
២. ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស
៣. លើកកម្ពស់វិស័យទេសចរណ៍ និង
៤. ជំរុញការផ្លាស់ប្តូរវប្បធម៌និងកីឡា។