មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២០ ខែមករានេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ខែមករាឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ឋផល ៣៦% នៃគម្រោង ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ពានបេតុងដែលស្ថាបនានៅអមជាមួយស្ពានបាឡេ នៅមុខឃ្លាំងសាំងមួយនេះមានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពានសម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។





