អាជ្ញាធរខេត្តព្រះសីហនុ គ្រោងនឹងបង្កើតវិថីលក់ម្ហូបអាហារ ឬ Street Food

សង្គម​ និង​សេដ្ឋកិច្ច

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ដែលបានដឹកនាំកិច្ចប្រជុំពិភាក្សាកំណត់ទីតាំងវិថីលក់ម្ហូបអាហារ នៅខេត្តព្រះសីហនុកាលពីរសៀលថ្ងៃទី២០មករា ម្សិលមិញ បានឲ្យដឹងថា ទីតាំងក្នុងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ជាចំណុចជម្រើសសម្រាប់សិក្សារៀបចំជាវិថីម្ហូបអារហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Image may contain: 1 person, sitting and table

លោកអភិបាលខេត្ត បានប្រគល់ជូនមន្ទីរទេសចរណ៍ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សុរិយោដី និងសំណង់ សិក្សាទីតាំងនេះលំអិត ដើម្បីឈានទៅដំណើរការគម្រោងនេះឲ្យបានសមស្រប។ លោកបន្តថា ទីតាំងនេះគ្រោងរៀបចំខ្លោងទ្វារចូលចំនួន២ រៀបចំបន្ទប់ទឹក ទីតាំងចំណត ការតុបតែងលម្អផ្សេងៗ និងការរៀបចំកន្លែងហូបអាហាររួមគ្នាជាដើម ហើយអ្នក ដែលត្រូវបានអនុញ្ញាតឲ្យលក់ដូរនៅតូបលក់ម្ហូបអាហារនេះ តម្រូវឲ្យអនុវត្តតាមស្តង់ដាសេវាកម្មវិថីលក់ម្ហូបអាហារ និងប្រព័ន្ធចំណាត់ថ្នាក់សេវាកម្មតូបលក់ម្ហូបអាហារ Street Food ដែលកំណត់ច្បាស់លាស់ ដើម្បីធានាបាននូវគុណភាពសេវាទេសចរណ៍ អាហារមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យអាចទទួលយកបាន។ លោកបានបន្ថែមថា ចំពោះអ្នកដែលមិនអាចអនុវត្តតាមលក្ខខណ្ឌ ដែលបានតម្រូវនឹងត្រូវពិនិត្យវាយតម្លៃណែនាំឲ្យកែលម្អឡើងវិញ ហើយបើនៅតែមិនគោរពតាមអាចនឹងបញ្ឈប់លែងឲ្យលក់។

Image may contain: 4 people, people sitting, table, screen and indoor

​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ លោក តាំង សុ​ចិត្ត​គ្រឹ​ស្នា បាន​បញ្ជាក់ថា តាមរយៈ​ការ​ប្រលងប្រណាំង​ទីក្រុង​ស្អាត​ក្រសួងទេសចរណ៍​ បាន​ដាក់​ចេញ​ការប្រលងប្រណាំង​ស្តង់​សេវាកម្ម​វិថី​ម្ហូបអាហារ ដោយ​បាន​កំណត់​លក្ខណៈ​វិនិច្ឆ័យ​ចំនួន​ដូចជា​៖ ស្តង់ដា​តូប ការតុបតែង ស្លាក​យីហោ អនាម័យ ទីតាំង​ចំណត មាន​បន្ទប់​ទឹក​ស្អាត ការ​ដាក់​ច្រក​របាំង​បង្ហាញ​ផ្លូវ​ដល់​ភ្ញៀវ សញ្ញា​ស​ម្រាប់​ភ្ញៀវ​ចេញចូល និង​ការរៀបចំ​កន្លែង​ហូប​អាហារ​រួមគ្នា​ជាដើម ដោយមាន​ការពិនិត្យ​វាយតម្លៃ​យ៉ាង​ត្រឹមត្រូវ​ស្របតាម​សូចនាករ​គោល​របស់​ក្រសួងទេសចរណ៍​ដើម្បី​លើក​កម្ពស់​គុណភាព​សេវា​ទេសចរណ៍​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ​៕

Image may contain: 1 person, sitting, table and indoor
Image may contain: one or more people and screen