លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែមករានេះ បានដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួល ក្រុមប្រតិបត្តិការ បង្ក្រាប បទល្មេីស ពាក់ព័ន្ធការងារ សន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន ការជួញដូរមនុស្ស អន្តោប្រសេន៍ និងល្បែងស៊ីសងខុសច្បាប់ក្នុងរដ្ឋបាលរាជធានីភ្នំពេញ។
លោកស្នងការរាជធានី បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវធ្វើការងារឲ្យបានច្បាស់លាស់ ហាមមិនឲ្យអ្នកសារព័ត៌មានមួយចំនួនចូលថត ឬឡាយ សកម្មភាពទាំងឡាយណាដែលសមត្ថកិច្ចកំពុងតែអនុត្តការងារ ឬកំពុងតែធ្វើការរតាមដាន ស្រាវជ្រាវកំណត់មុខសញ្ញាល្មើស បង្ក្រាបបទល្មើស ក៏ដូចជាកំពុងធ្វើការជំនាញសំខាន់ផ្សេងៗទៀត។
លោកបានបន្តថា ចំពោះអ្នកដែលបំពាន មិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច នោះសមត្ថកិច្ចនឹងចាត់ការតាមវិធានការច្បាប់ ក៏ដូចជាច្បាប់សារព័ត៌មាន៕