ស្ពានអាកាស សម្តេចធិបតីហ៊ុន ម៉ាណែត បានឈានដល់តភ្ជាប់តួស្ពានហើយ

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះការដ្ឋានសាងសង់ស្ពានសម្ដេចធិបតី ហ៊ុន ម៉ាណែត ( ស្ពានអាកាសភ្លោះផ្លូវជាតិលេខ២ ) សម្រេចបាន៨៥% ខណៈនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ពាននេះបានធ្វើពិធីតភ្ជាប់តួស្ពានហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីភ្ជាប់ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត ( ស្ពានអាកាសភ្លោះផ្លូវជាតិលេខ២ ) ស្ថិតនៅព្រំប្រទល់ រាជធានីភ្នំពេញ និងខេត្តកណ្ដាល តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ គល់ស្ពានអាកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីក្រោមឱវាទជាច្រើនរូបទៀត។

សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានអាកាសនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

ស្ពានអាកាសសម្តេចមហាបវរធិបតី ស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល។ស្ពានអាកាសនេះជាស្ពានទី៩ ក្នុងចំណោមស្ពានអាកាសទាំង៩នៅរាជធានីភ្នំពេញ ដែលបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។

ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក៕

រូបភាព៖ អភិបាលរាជធានីភ្នំពេញ