ឯកអគ្គរដ្ឋទូតវិសាមញ្ញសហព័ន្ធរុស្សី ក្នុងពេលជួបពិភាក្សាជាមួយឯកឧត្តម ស៊ុយ សែម បានលើកពីគោលបំណងដែលក្រុមហ៊ុនរុស្សី ចង់ចូលរួមអភិវឌ្ឍធនធានរ៉ែ រួមទាំងគម្រោងបង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ដោយអបអរសាទរ ដែលកម្ពុជាទទួលបានតំណក់ប្រេងលើកដំបូង លោក អាណាតូលី បូរ៉ាវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញសហព័ន្ធរុស្សី បានឲ្យដឹងថា ក្រុមហ៊ុនរុស្សីចង់ចូលរួមអភិវឌ្ឍវិស័យថាមពលកកើតឡើងវិញ ដូចជាថាមពលដើរដោយខ្យល់ និងថាមពលដើរដោយពន្លឺព្រះអាទិត្យ រួមទាំងការវិនិយោគលើវិស័យថាមពលប្រេងនិងឧស្ម័ន។
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម ក៏បង្ហាញការគាំទ្រដល់ការវិនិយោគរុស្សីមកកម្ពុជា ជាពិសេសការបង្កើតរោងចក្រចម្រាញ់ប្រេងកាត៕