៥ខែឆ្នាំ២០២៥ បរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់កំពង់ផែភ្នំពេញ ជាង ២ លានតោន កើនឡើងជាង២១%

សង្គម​ និង​សេដ្ឋកិច្ច

ប្រតិបត្តិការអាជីវកម្មរបស់កំពង់ផែស្វយ័តភ្នំពេញ បានកើនឡើងខ្ពស់នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ ២០២៥ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសរបស់ PPដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍មិនទាន់បានធ្វើសវនកម្ម បានឱ្យដឹងថា ក្នុងរយៈពេល៥ខែ កំពង់ផែ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់ជាង ២ លានតោន កើនឡើងជាង២១% បរិមាណកុងតឺនរ័ឆ្លងកាត់មាន ២០៦ ០៥៥ ធីអ៊ីយូ កើន២៨,៧៥% បរិមាណនាវាសរុបមាន១៤៧៨គ្រឿង កើនឡើងជាង១,៤៤% បរិមាណនាវាដឹកអ្នកដំណើរចូលមានចំនួន ១៨៤កើនឡើងជាង៣,៩៥% និង ចំនួនអ្នកដំណើរឆ្លងកាត់មាន ១៩៦៩៥ កើនឡើងប្រមាណ៩,៨១%។

សម្រាប់ខែឧសភា ឆ្នាំ២០២៥ វិញ កំពង់ផែស្វយ័តភ្នំពេញ មានបរិមាណទំនិញ និងប្រេងឥន្ធនៈឆ្លងកាត់៤៨០ ៤៥៦តោន ធៀបនឹងខែឧសភាឆ្នាំ២០២៤ ដែលមានចំនួន៤២៥ ៧៩៤តោន កើនជាង១២,៨៤ភាគរយ និងបរិមាណកុងតឺនរ័ឆ្លងកាត់មាន៤៩៧៩៧ ធីអ៊ីយូ កើនជាង៤៦,៨០% បរិមាណនាវាសរុបមានចំនួន ៣១៥គ្រឿង ថយចុះ-៤០,១១%; និង ចំនួនអ្នកដំណើរឆ្លងកាត់មាន១១៤៤នាក់ កើនឡើងប្រមាណ៣៧,៣៣%៕