ក្រោយការប្រកាសទទួលដំណក់ប្រេងដំបូងនៅកម្ពុជា ប្រមុខរដ្ឋាភិបាលបានបង្ហាញចំនួនផលប្រេងបានដែលចម្រាញ់បានពីឈូងសមុទ្រ ក្នុងរយៈពេល ៣៣ ថ្ងៃ ក្រុមហ៊ុនបានបូមប្រេងបានចំនួន ៤១ ០៥៦ ប៉ារ៉ែល។ នេះបើតាមការប៉ាន់ស្មានក្នុងមួយថ្ងៃកម្ពុជាអាចចមាញ់ប្រេងបាន ៧ ០០០ ទៅ ៧៥០០ ប៉ារ៉ែលក្នុងមួយថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អណ្តូងទីពីរកំពុងដំណើរការ និងទី ៣ ទី ៤ កំពុងបន្តរុករកបន្ថែមទៀត។
បើតាមប្រមុខរដ្ឋាភិបាលសម្តេចតេជោ ចំនួនផលប្រេងនេះ មិនទាន់ជះឥទ្ធិពលដល់សេដ្ឋកិច្ច តែក៏ជាការចាប់ផ្ដើមដល់ល្អដល់ឧស្សាហកម្មប្រេងនៅកម្ពុជា។ រដ្ឋាភិបាល នឹងបន្តធ្វើការជាមួយក្រុមហ៊ុនដទៃទៀត ដើម្បីស្វែងរកប្រភពធនធានប្រេងដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
គួរម្លឹកថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០កន្លងទៅ កម្ពុជាប្រកាសទទួលបានដំណក់ប្រេងលើកដំបូង។ ដំណក់ប្រេងលើកដំបូង ស្ថិតនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជា ដោយក្រុមហ៊ុន Kris Energy ដែលបានខួងប្រេងចេញពីបាតសមុទ្រ ក្នុងខេត្តព្រះសីហនុ៕