អគារ៧ជាន់ បាក់ស្រុត​ មានកម្មករស្លាប់​ និងរបួស ឥឡូវអ្នកជំនួញជប៉ុនសម្ពោធឲ្យប្រើប្រាស់

សង្គម​ និង​សេដ្ឋកិច្ច

ម៉ោង​ជិត៥ព្រឹក នៅថ្ងៃទី​២២​ ខែមិថុនា​ ឆ្នាំ២០១៩ ​ហេតុការណ៍​បាក់​ស្រុត​អគារ​៧​ជាន់​ ក្នុងខេត្តព្រះសីហនុ ដែលបណ្តាលឲ្យមានកម្មករបាន​ស្លាប់ចំនួន ២៨​នាក់ និង​របួស​ចំនួន ២៦​នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្វីដែលភ្ញាក់ផ្អើលនៅថ្ងៃរសៀលថ្ងៃទី១ ខែកុម្ភៈម្សិលមិញ​ អភិបាលខេត្តព្រះសីហនុ​ លោក​ គួច​ ចំរើន​ បានឲ្យដឹងតាមទំព័រហ្វេស​ថា​ “អាហារដ្ឋាន​ ជប៉ុន​ ដែលរងគ្រោះ​ ដោយការបាក់រលំអគា​សង្កត់​ បានសម្ភោធ​ បេីកដំណេីរការវិញហេីយ​។ រីករាយ​ អាហារជប៉ុន​ ក្រោមដំបូលសន្តិភាព​ ខេត្តព្រះសីហនុ​”។

​​សូមរម្លឹកថា គ្រោះ​ថ្នាក់​ដែល​ធ្វើ​ឲ្យ​មហាជន​ផ្អើល​រហូត​ដល់​សារព័ត៌មាន​ល្បី​លើ​ពិភពលោក ​ចេញផ្សាយ​យ៉ាង​ព្រោងព្រាត​នេះ នៅយប់​ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន ខណៈ​ដែល​កំពុង​ចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន​នៅប្រទេសថៃនោះ បានប្រកាស​សម្រេចយក​ថវិកាជាតិ ឧបត្ថម្ភដល់​ជនរងគ្រោះ​ក្នុងសោកនាដកម្ម​ដ៏រន្ធត់នេះ ដោយអ្នកស្លាប់ទទួល​បាន ៤០លានរៀល ឬស្មើនឹង​មួយម៉ឺនដុល្លារអាមេរិក និងអ្នករងរបួសទទួលបាន ៥លានរៀល និងទទួលការព្យាបាល​ដោយ​ឥតគិតថ្លៃ។​ បន្ទាប់មកក៍មានមន្រ្តីរាជរដ្ឋាភិបាល​ អ្នកជំនួញ​ ឧកញ៉ា បងប្អូនប្រជាពលរដ្ឋបានចូលរួមបរិច្ចាគដល់គ្រួសារពស​ និងជនរងគ្រោះផងដែរ៕