មហាវិថីសម្ដេចតេជោហ៊ុនសែន(ផ្លូវ៦០ម៉ែត្រ) មានលក្ខណៈធំទូលាយ ក្រាលដោយកៅស៊ូស្អាតល្អ ហើយជាផ្លូវសាធារណៈតែមួយគត់ដែលអាចឲ្យយន្តហោះចុះចតបាន។
ក្នុងពេលដាក់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ សម្តេចតេជោបានបញ្ជាក់ថា កំណាត់ផ្លូវមួយខ្សែនេះ ជាផ្លូវដែលធំជាងគេ អាចចុះយន្តហោះបាន ពេលមានអាសន្នអ្វីមួយកើតឡើង។
មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។ មហាវិថីជាផ្លូវសាធារណៈធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ។
កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញបានដាក់ស្លាកសញ្ញាកំណត់ល្បឿន ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍។ តាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ មិនមានគម្រោងនៃការពុះចែកទ្រូងផ្លូវឬ ក៏ធ្វើសួនច្បារ ដើម្បីបែងចែកទ្រូងផ្លូវនោះទេ។