ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន Visa ក្នុងការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ដើម្បីដាក់ឲ្យប្រើប្រាស់សេវាកម្ម «Wing Virtual Visa Card»។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
កិច្ចសហការអន្តរជាតិនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ធនាគារវីងរបស់យើងក្នុងការពាំនាំ មកនូវសេវាកម្មហិរញ្ញវត្ថុល្អបំផុតសម្រាប់កម្ពុជា។
តាមទំព័រហ្វេសបុកអ្នកឧកញ៉ា គិត ម៉េង បានថ្លែងថា
ខ្ញុំមានសុទិដ្ឋិនិយមថា សម្ព័ន្ធមេត្រីភាពនេះមិនត្រឹមតែជួយពង្រីកផលប្រយោជន៍ទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការពង្រឹងមិត្តភាពនិងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិកនៅក្នុងវិស័យផ្សេងៗទៀតផង។
ខ្ញុំទន្ទឹងមើលពីដំណើររួមគ្នារបស់យើងឆ្ពោះទៅរកការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនិងការឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលនៅប្រទេសកម្ពុជា៕

