ម្ចាស់ក្រុមហ៊ុន NNP លោកស្រីទ្រី ដាណា មិនសុខចិត្តដោយចោទប្រកាន់អ្នករៀបចំឆាកកម្មវិធី មានចេតនាចង់បំបាក់មុខ ក្រោយទទួលលុយកក់រួច។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លើបណ្តាញសង្គមហ្វេសបុកមុននេះ ម្ចាស់ផលិតផល NNP ដ៏ល្បីនេះបានអះអាង អ្នករៀបចំដេគ័រកម្មវិធីចង់បោកប្រាស់លោកស្រី មកយកលុយកក់ រៀបចំឆាកកម្មវិធីមិនដូចការសន្យា។
លោកស្រីបញ្ជាក់បន្ថែមថា បែបនេះមានចេតនាច្បាស់ណាស់ចង់បំបាក់មុខលោកស្រីក្នុងកម្មវិធី។ ដោយប្រកាសអាចមានការលើកពេល លោកស្រី ទាមទារអ្នករៀបចំត្រូវសងថ្លៃខូចខាត ហើយត្រូវទទួលខុសត្រូវទាំងស្រុង៕

