ព្រះភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលល្បីល្បាញលើFacebook ខាងធ្វើការងារសប្បុរសធម៌ និង ប្រើសម្ភារៈថ្លៃៗ ប្រេនៗនេះ ត្រូវបាន មន្ត្រីសង្ឃសាលាគណៈរាជធានី ចាប់ផ្សឹកហើយ កាលពីល្ងាចមិញនេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមប្រភពមួយបានឲ្យដឹងថា ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ ហើយជាលទ្ធផល ភិក្ខុអង្គនោះបានទទួលកំហុសដោយខ្លួនឯង ព្រមលាចាកសិក្ខាបទ ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះតែម្ដង ៕