ព្រីន​ស៍ គ្រោង​វិនិយោគ ១៦ ពាន់​លាន​ដុល្លារ បង្កើត​ទីក្រុង​រាម​នៅ​​ខេត្តព្រះសីហនុ

សង្គម​ និង​សេដ្ឋកិច្ច

ទុនវិនិយោគ ១៦ ពាន់​លាន​ដុល្លារ ត្រូវ​បាន​ដាក់ស្នើ​ឡើងលើ​គម្រោង​បង្កើត​ទីក្រុង​រាមក្នុង​ខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Canopy Sands Development ដែលជាសមាជិករបស់ក្រុមហ៊ុន ព្រីនស៍ ហូឌីង គ្រុប បានអនុម័តផែនការគោលសម្រាប់ទីក្រុងរាម។ ផែនការគោលបានបញ្ជាក់អំពីប្លង់ដីសម្រាប់ប្រើប្រាស់ ទំហំ៨៣៤ហិកតា នៅលើដីដែលបានចាក់បំពេញ ដែលមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ទីក្រុងរាម នឹងដើរតួជាកត្តាជំរុញ សម្រាប់សក្ដានុពលរីកចម្រើន នៃតំបន់ខេត្តព្រះសីហនុទាំងមូល ដែលជាទីក្រុងធំជាងគេលំដាប់ទីបី និងជាកំពង់ផែទឹកជ្រៅ របស់កម្ពុជា។

ទីក្រុងរាម មានសក្ដានុពល អាចផ្ដល់ជាកន្លែងស្នាក់នៅ ដល់ប្រជាជនរហូតដល់១៣០,០០០នាក់។ នៅពេលបញ្ចប់ ផែនការគោលដែលផ្តោតសំខាន់ទៅលើ ការសាងសង់ កន្លែងលំហែសម្រាប់គ្រួសារ ខុនដូ ផ្ទះដែលមានទីធ្លា និងផ្ទះជាប់ឆ្នេរ និងលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ផ្សារទំនើប មជ្ឈមណ្ឌលពាណិជ្ជកម្ម រមណីយដ្ឋានតាមមាត់ឆ្នេរ សណ្ឋាគារ ខុនដូតែល កប៉ាល់និងក្លឹបកំពង់ផែកំសាន្ត និងទីលានវាយកូនហ្គោល។