បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានថ្លែងថា ចង់ពង្រីកប្រទេសកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ កម្ពុជាត្រូវមានផែទឹកជ្រៅដើម្បីឲ្យនាវាកម្រិតខ្ពស់ចូលបាន។
អ្នកស្រាវជ្រាវជាន់ខ្ពស់រូបនេះបន្តថា ១០០រថភ្លើងទើបបាន១កប៉ាល់ ១០០ឡានទើបបានរថភ្លើង បើតម្លៃដឹកកាន់តែខ្ពស់ចំណាយថ្លៃដើមកាន់តែខ្ពស់ ការប្រកួតប្រជែងទីផ្សារកាន់តែលំបាក។ រឿងអីដែលកម្ពុជាមិនធ្វើផែទឹកជ្រៅសម្រាប់ខ្លួនឯង បើយើងក្រឡេកមើលពីប្រទេសជិតខាងដូចជាប្រទេសថៃមានផែទឹកជ្រៅចំនួន៤ និងហ្វីលីពីនមានរហូតដល់៥០និងនៅក្នុងអាស៊ានមិនឲ្យមានវត្តមានកងទ័ពបរទេសប៉ុន្តែហ្វីលីពីនមានកងទ័ពអាមេរិកកាំង ម៉េចក៏មិននិយាយផងទៅ? ហេតុអ្វីដែលកម្ពុជាធ្វើផែទឹកជ្រៅបែរជាមានការចោទឡើងពីការមានមូលដ្ឋានទ័ពយោធាចិន ?
លោកបានបន្តថា កម្ពុជាធ្វើផែទឹកជ្រៅដើម្បីប្រកួតប្រជែងទីផ្សារមិនមែនធ្វើសង្គ្រាមទេ។លោកថា កុំបារម្ភសង្គ្រាមលោកលើកទី៣ បើកើតមែនគ្មានអ្នករស់ទេ ប៉ុន្តែមហាអំណាចនឹងយកប្រទេសតូចតាចធ្វើជាជ្រុងនិងជាតាបប៊ីយ៉ែរនយោបាយរបស់ខ្លួន អញ្ចឹងយើងត្រូវគិតមើលកន្លែងហ្នឹង។ អាមេរិកដុតលុយចោល ចិនយកកាកលុយដែលអាមេរិកដុតចោល មកធ្វើជីក្លាយជាមហាអំណាចសេដ្ឋកិច្ច៕