រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តជាប់សមុទ្រទាំង ៤ មាន កោះកុង ក្រុងព្រះសីហនុ កំពត កែប តាមសក្តានុពលនៃខេត្តនីមួយៗដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ចជាតិ។
កំពត

ខេត្តកំពត រាជរដ្ឋាភិបាលសម្រេចអភិវឌ្ឍទៅជា “តំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍” ក្នុងពេលដែលរាជរដ្ឋាភិបាល កំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២១។
កោះកុង

ខេត្តកោះកុង រដ្ឋាភិបាលបានប្រសិទ្ធនាមជា “តំបន់អេកូទេសចរណ៍” ជាមួយភាពសំបូរបែបសក្តានុពលធម្មជាតិ ព្រៃភ្នំ សត្វព្រៃ ទាក់ទាញអ្នកស្រឡាញ់ដំណើរកំសាន្តបែបផ្សងព្រេង។
ខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ មានឈ្នោះ“តំបន់ទេសចរណ៍ និងសេដ្ឋកិច្ចពហុបំណង” ដែលមានការស្ថាបនាហេដ្ឋារចនាសម្ព័ន្ទ កំពង់ផែទឹកជ្រៅ ក្នុងការប្រែក្លាយខ្លួនជាទីក្រុងឆ្លាតវៃមុនគេ។
កែប

ខេត្តកែប នឹងប្រែក្លាយជា “តំបន់ទេសចរណ៍សម្រាកលំហែកម្រិតខ្ពស់” ដែលមានទការអភិវឌ្ឍទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ហើយនឹងមិនមានការបង្កើត កាស៊ីណូ និងរោងចក្រសហគ្រាសនៅទីនោះឡើយ។
ថ្វីដ្បិតខេត្តកែបជាខេត្តតូចជាងគេមួយក៏ពិតមែន ប៉ុន្តែខេត្តនេះមានសក្ដានុពលខាងវិស័យទេសចរណ៍មួយដែរ ពិសេសគុណភាពខ្យល់សមុទ្រ ហើយអាចនឹងមានកំពង់ផែទេសចរណ៍អន្តរជាតិតូចមួយទៀតក្នុងពេលឆាប់ៗនេះ។