ខេត្តកោះកុង ត្រៀមដី ៥០ហិចតា ដើម្បីវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនឯកជនចំនួន ៥ កំពុងត្រៀមវិនិយោគបង្កើតតំបន់ទេសចរណ៍ធម្មជាតិ លើផ្ទៃដីសរុប ៥០ហិចតា ស្ថិតក្នុងតំបន់ដងពែង ស្រុកស្រែអំបិល នៃខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អភិបាលរងខេត្តកោះកុង លោក អ៊ុក ភ័ក្ត្រា ចុះកំណត់ទីតាំងបោះបង្គោលព្រំប្រទល់សម្រាប់គម្រោងវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ (ទំហំមិនលើស ១០ ហិកតា) ចំនួន ៥ គម្រោង ស្ថិតនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ស្ថិតនៅក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយមានការចូលរួមពីតំណាងរដ្ឋបាលមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ។

គម្រោងដែលបានស្នើសុំនេះ មានដូចខាងក្រោម៖
១- លោកស្រី ហៃ នរី ទំហំ ៩,៣៥ ហិកតា
២- លោកស្រី ទី សារឹម ទំហំ ៩,៥៣ ហិកតា
៣- លោក ហៃ ណង ទំហំ ៩,៥១ ហិកតា
៤- លោក ហេង វឌ្ឍនៈ ទំហំ ៩,៥១ ហិកតា
៥- លោកស្រី កេវ៉ាលី ទំហំ ៩,៥២ ហិកតា។

រដ្ឋបាលខេត្ត ក៍បានណែនាំឲ្យគោរពតាមនីតិវិធី និងគោលការណ៍ដូចខាងក្រោម៖
១- ម្ចាស់គម្រោងត្រូវដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ករណីបើមាន
២- ម្ចាស់គម្រោងត្រូវសហការជាមួយរដ្ឋបាលមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ
៣- ម្ចាស់គម្រោងត្រូវបោះបង្គោលតាមគោលការណ៍ណែនាំរបស់ក្រសួងបរិស្ថាន ដែលមាន និយាមកាកំណត់ទីតាំងបង្គោលមេ និងបង្គោលរង និងលក្ខណៈបច្ចេកទេសសមស្រប
៤- ត្រូវរក្សាភាពដើមនៃទីតាំងគម្រោង ដែលបានអនុញ្ញាតឲ្យអភិវឌ្ឍ ៣០% នៃផ្ទៃដីគម្រោងទាំងមូល៕