សហគមន៍ធុរកិច្ចនិងវិនិយោគជប៉ុន កោតស្ញប់ស្ញែងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស បញ្ញាញាណដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ទោះបីមានការញាំញីដោយការរាតត្បាតនៃជំងឺកូវីឌ-១៩ ក៏ដោយ។ ឯកអគ្គរដ្ឋទូតនិងផ្នែកឯកជនជប៉ុនបានលើកឡើងក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា។
សូមជម្រាបផងថា គិតត្រឹមខែមករា ឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់របស់ជប៉ុន ចំនួន ១៤៤គម្រោង ដែលមានទុនវិនិយោគសរុប្រមាណ ២,៧ប៊ីលានដុល្លារអាមេរិក ហើយក្នុងនោះដែលមានគម្រោងវិនិយោគចំនួន៦៦គម្រោង បានបោះទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស ទុនវិនិយោគសរុបប្រមាណ ៣៤០ លានដុល្លារអាមេរិក៕