ការ​ផលិត​ស៊ីម៉ងត៍នៅកម្ពុជា​ឆ្នាំ​២០២០ កើន ៧% មិន​ធ្លាក់ចុះ​ដោយសារកូវីដ ១៩

សង្គម​ និង​សេដ្ឋកិច្ច

បើ​តាម​សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បាន​បង្ហាញ​របាយការណ៍​ថា ការផលិតសុីម៉ងត៍នៅកម្ពុជាក្នុង​ឆ្នាំ​២០២០ មាន​ការ​កើនឡើង ៧ ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពុត ចន្តារិទ្ធ អគ្គលេខាធិការ នៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជាបាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ផលិតស៊ីម៉ងត៍នៅកម្ពុជាពុំបានធ្លាក់ចុះនោះទេ។ តាម​ក្រុមហ៊ុនផលិតស៊ីម៉ងត៍ដែលជាសមាជិកសមាគម ការ​ផលិត​បានកើនឡើងប្រមាណ៧ភាគនៅឆមាសទី២ ឆ្នាំ២០២០ ហើយកំពុងបន្តមានកំណើនបន្តបន្ទាប់ទៀត នៅដើមឆ្នាំ២០២១នេះតែម្តង។

ការបន្តរក្សាបាននូវកំណើន ដោយសារតែកម្ពុជាបានកើនឡើងជាបន្តបន្ទាប់នូវសំណង់ អគារនានា។ លោកជឿជាក់ថា វិស័យនេះនឹងបន្តកើនឡើងថែមទៀត នៅឆ្នាំ២០២១នេះ ដើម្បីជាចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ ដោយហេតុតែកម្ពុជា ទទួលបានវ៉ាក់សាំង និងការថមថយនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។

រហូតមកដល់ពេលនេះ សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា មានសមាជិកចំនួន៥ក្រុមហ៊ុនក្នុងនោះមាន៖ ១៖ ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd)ផងដែរ៕