មក​ស្គាល់​មី​ខ្មែរ​យើង ផលិតក្នុង​ស្រុក រសជាតិ​ឆ្ងាញ់​មិន​ចាញ់​មី​នាំ​ចូលទេ

សង្គម​ និង​សេដ្ឋកិច្ច

ថ្ងៃ​នេះ​ឧកញ៉ាញូស៍ សូមណែនាំ​ប្រិយមិត្ត​មក​ស្គាល់​មី​ខ្មែរ​យើងចំនួន ០៣ ផលិត​ក្នុង​ស្រុក​កំពុង​លក់​ចែកចាយលើ​ទីផ្សារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១/ មីម៉ាម៉ា

មីម៉ាម៉ាជាយីហោមីដ៏ល្បីល្បាញរបស់ប្រទេសថៃ។ មី​ម៉ាម៉ា​ បាន​បង្កើត​រោងចក្រ​​ផលិត​ក្នុង​ស្រុក​ខ្មែរ​យើង​ជា​យូ​រឆ្នាំ​មក​ហើយ​ ហើយ​បងប្អូន​ជា​ច្រើនច្រឡំ​ថា​នាំ​ចូល​ពី​ថៃ​​។ លក្ខណៈពិសេសរបស់មី​ថៃ​ឬ​ម៉ាម៉ា​នេះ ក្រៅពីអាចញាំទទេជាអាហារសម្រន់ ឬក៏អាចញាំឆុងជាមួយទឹកក្ដៅក៏បាន។

មីម៉ាម៉ា ដែលផលិតនៅក្នុងប្រទេសកម្ពុជា មានច្រើនរសជាតិដូចជា សាច់មាន់ សាច់ជ្រូកចិញ្ច្រាំ រសជាតិតុងយ៉ាំជាដើម។

២/មីជាតិ

មីជាតិ ទើ​ប​តែ​បើក​រោងចក្រនៅឆ្នាំ​២០១៩ ដោយ​ក្រុមហ៊ុន One More Manufacturing។ មីជាតិមានបីរសជាតិ គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និងរសជាតិស៊ុបមាន់។

ដើម្បី​គាំទ្រ​ផលិតផលមី​ក្នុង​ស្រុកនេះ ក្រុមហ៊ុនបាន​បង្កើត​ពាក្យ​ស្លោក «មីជាតិ ស្នាដៃខ្មែរ រសជាតិខ្មែរ»។

៣/ មីយើង

មីយើង ចាប់ផ្តើម​ផលិតតាំង​ពីឆ្នាំ២០០៨ របស់​ក្រុមហ៊ុនម៉ែន សារុន ហើយក៏ជាក្រុមហ៊ុនខ្មែរដំបូងគេ មានសមត្ថភាពផលិតមីដើម្បីបម្រើតម្រូវការក្នុងស្រុក។

ផលិតផលមីយើងក៏​ទទួល​បាន​គារ​គាំទ្រ​ច្រើន​ដែរ និង​ទទួលបានការវាយតម្លៃ ជាផលិតផលកម្រិត​ស្តង់​អន្តរជាតិ (ISO)។

មីយើង​ផលិត​មាន មាន ៤ រសជាតិ គឺរសជាតិសាច់ជ្រូក សាច់មាន់ សាច់គោ និងសាច់ទា៕