ដើម្បីចៀសវាងទទួលនូវការដាក់ទោសទណ្ឌតាមផ្លូវច្បាប់ ពន្ធដារណែនាំ ឲ្យម្ចាស់អាជីវកម្ម​រួសរាន់​មក​បង់​ពន្ធ

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីជូនដំណឹងឲ្យលោក លោកស្រីជា អភិបាល បណ្ណាធិការ ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋានរួសរាន់មកប្រកាសបង់ពន្ធ​តែមប្រិ៍សារពើពន្ធ (ពន្ធផ្លាកយីហោនិងផ្ទាំងផ្សាយពាណិជ្ជកម្ម) លើស្លាកអាជីវកម្មដ្ឋាន ឬផ្ទាំងផ្សាយពាណិជ្ជកម្មឲ្យបានមុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ជាកំហិត ដើម្បីចៀសវាងទទួលនូវការដាក់ទោសទណ្ឌតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

May be an image of 1 person, sitting and suit

ដើម្បីជៀសវាងការកកស្ទះក្នុងការទទួលលិខិតប្រកាសនិងបង់ពន្ធខាងលើ សូមលោកលោកស្រីជាអភិបាលបុណ្ណាធិកាក្រុមហ៊ុនឬម្ចាស់អាជីវកម្មដ្ឋានដែល​ជាអ្នកជាប់ពន្ធធំនិងអ្នកជាប់ពន្ធតូចមធ្យម ដែលមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ត្រូវអញ្ជើញមកដាក់លិខិតប្រកាសនិងប្រាក់ពន្ធតែមប្រិ៍សារពើពន្ធឲ្យបានទាន់ពេលវេលា នៅទីចាត់ការពន្ធដាររាជធានីភ្នំពេញ ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវសហព័ន្ធរុស្ស៊ីក្បែរអគ្គនាយកដ្ឋានពន្ធដារ។

ក្នុងលិខិតដដែលបញ្ជាក់ថា ចំពោះសហគ្រាសអ្នកជាប់ពន្ធតូចមធ្យម ដែលមានអាស័យដ្ឋាននៅតាមបណ្ដាខេត្ត សូមដាក់ប្រកាសនិងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធនៅតាមសាខាពន្ធដារខេត្តដែលសហគ្រាសស្ថិតនៅ។

នៅក្នុងករណីហួសការកំណត់ ក្រុមហ៊ុនឬអាជីវកម្មកដ្ឋានរបស់លោកអ្នក នឹងត្រូវទទួលរងទោសទណ្ឌតាមផ្លូវច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ ចំពោះតំណាងក្រុមហ៊ុនឬតំណាងម្ចាស់អាជីវកម្មដ្ឋានដែលទទួលបន្ទុកទំនាក់ទំនងជាមួយរដ្ឋបាលសារពើពន្ធ​ត្រូវមានលិខិតប្រគល់សិទ្ធិជាលាយលក្ខណ៍អក្សរ៕