ខេត្តពោធិ៍សាត់ ត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍ អូសោម

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តពោធិ៍សាត់ជាខេត្តមួយដែលមានសក្ដានុពលខ្លាំងខាងវិស័យទេសចរណ៍ បើប្រៀបធៀបជាមួយខេត្តដទៃក៍មិនចាញ់ខេត្តផ្សេងៗដែល។ អភិបាលរងខេត្តពោធិ៍សាត់ លោក អ៉ឹង គឹមលាង បានអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិមកបោះទុនវិនិយោគបន្ថែមទៀតលើតំបន់ទេសចរណ៍សំខាន់ៗជាច្រើនកន្លែងនៅខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លទ្ធផល​រូបភាព​សម្រាប់ តំបន់ទេសចរ ខេត្តពោធិ៍សាត់

លោក អ៉ឹង គឹមលាង បានថ្លែងថា នៅឆ្នាំ២០២១នេះ យើងនឹងត្រៀមអភិវឌ្ឍន៍តំបន់ទេសចរណ៍នៅឃុំអូសោម ស្រុកវាលវែងមុនគេ ពីព្រោះនៅទីនោះមានសក្ដានុពលទេសចរណ៍ខ្លាំងជាងគេ។ បន្ទាប់មក យើងនឹងបន្តអភិវឌ្ឍន៍តំបន់ទេសចរណ៍ផ្សេងទៀតដូចជា ទឹកធ្លាក់ច្រកល្អៀង អូដារតូច អូដារធំ តាព័រ និងភ្នំល្អាង១២ ជាដើម។

គួររម្លឹកថា ឆ្នាំ២០២០កន្លងទៅ ខេត្តពោធិ៍សាត់បានទាក់ទាញភ្ញៀវទេសចរណ៍សរុបចំនួន ៤៤០ ៩២០នាក់ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន៤៣៧ ៥៥៣នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន២ ៣៧៦នាក់៕