នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្ទាន់មួយ បន្ទាប់ពីរកឃើញករណីមេរោគ កូវីដ១៩ បំប្លែងខ្លួន នៅលើអ្នកដំណើរ ០៣ នាក់។
អត្តសញ្ញាណអ្នកដំណើរទាំង ០៣ នាក់ ដែលប្រកាសឆ្លងកូវីដបំប្លែងខ្លួនមាន
១. បុរសជនជាតិឥណ្ឌា អាយុ ២៨ ឆ្នាំ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។
២. ស្ត្រីជនជាតិឥណ្ឌា អាយុ ២៣ ឆ្នាំមានអាស័យដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសឥណ្ឌាបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១។
៣. ស្ត្រីជនជាតិចិនអាយុ ២៦ ឆ្នាំ មានអាសយ័ដ្ឋាននៅសណ្ឋាគារសុខា ជាអ្នកដំណើរមកពីប្រទេសចិន ហើយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១។
បច្ចុប្បន្នអ្នកជំងឺទាំង ៣ ត្រូវបានដាក់ឲ្យព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញរួចហើយ។
ក្រសួងក្រើនរំលឹកថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនេះមានការឆ្លងលឿន និងលក្ខណៈធ្ងន់ធ្ងរ និងកំពុងរាតត្បាតពេញពិភពលោក។ ការមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងរ អាចបង្កើហានិភ័យធ្ងន់ធ្ងរ បើមានធ្វេសប្រហែស៕



