ម្ចាស់ផលិតផល NNP លោកស្រី ទ្រី ដាណា បានធ្វើពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីនៅក្រុងសៀមរាប ខេត្តសៀមរាប។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ថ្លែងនៅលើបណ្តាញសង្គមប៉ុន្មានម៉ោងមុននេះ លោកជំទាវបានឲ្យដឹងថា៖ “ថ្ងៃនេះ នាងខ្ញុំ និងស្វាមី រៀបចំពិធីឡើងផ្ទះតូចមួយនៅសៀមរាប។ មិនបានធ្វើកម្មវិធីជប់លៀងអីថំដុំទេ គ្រាន់តែក្រុងពាលី និងសូត្រមន្តតាមបែបប្រពៃណីសាសនាមួយព្រឹក ហើយក៏យកពេលនេះ មកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ 150គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់ទៀត ដែលអំណោយមាន អង្ករ 20គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ និងថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាព។ ឃើញពួកគាត់សប្បាយចិត្តណាស់ ភាគច្រើនសុទ្ធតែចាស់ៗជរា។ មានអារម្មណ៍ថាស្រស់ស្រាយ បានផ្ទះថ្មី ហើយក៏អាចជួយពួកគាត់ក្នុងពេលតែមួយ”។



