រដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យទីតាំងដាក់សាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រ ដើម្បីរំដោះការកកស្ទះ ដែលសព្វថ្ងៃនេះកំពុងតែជួបនឹងបញ្ហាការកកស្ទះចរាចរណ៍ ខ្លាំងត្រង់ចំនុចស្ពានព្រះមុនីវង្ស (ស្ពានច្បារអំពៅ )។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ថា ដើម្បីដោះស្រាយការកកស្ទះនៅលើកំណាត់ផ្លូវជាតិលេខ១ ខណៈកំណាត់ផ្លូវនេះចរាចរណ៍មមាញឹកខ្លាំង រដ្ឋបាលរាជធានីភ្នំពេញនឹងខ្ចីដីកោះនរា ដាក់សាឡង់ដើម្បីឆ្លងយានយន្តនានាចេញពីកោះពេជ្រមកកាន់កោះនរា ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅផ្លូវជាតិលេខ១។
រដ្ឋបាលរាជធានី ក៏គ្រោងនឹងសាងសង់ស្ពានមួយទៀត នៅភាគខាងត្បូងផ្លូវជាតិលេខ១ដែរ ដើម្បីរំដោះចរាចរណ៍នៅលើផ្លូវជាតិលេខ១នេះ៕