នេះមិនមែនជាកំហុសផ្ទៃក្នុងប្រទេសនោះទេ តែនេះគឺជាវិបត្តិសាកលដែលគ្រប់ប្រទេសនៅលើពិភពលោកជួបប្រទះ មិនមែនសម្រាប់តែកម្ពុជាមួយនោះទេ ។ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាបបាន ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តសៀម រាប»ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ក្នុង។
បើតាមប្រធានក្រុមប្រឹក្សាខេត្ត ដោយផ្អែកទៅលើសម្បត្តិវប្បធម៌ទីតាំងភូមិសាស្ត្រ បានធ្វើឱ្យខេត្ដសៀមរាបមានសក្ដានុពលសេដ្ឋកិច្ចជាចម្បងលើវិស័យកសិកម្មនិងទេសចរណ៍ ។
លោកថា ដោយការរីករាលដាលជំងឺកូវីដ-១៩ ក្នុងឆ្នាំ ២០២០ នេះបានធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិមានការធ្លាក់ចុះយ៉ាងគំហុគដែលជះឥទ្ធិពលមកលើប្រទេសកម្ពុជាផងដែរក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ៤០០ ៨៨៩ នាក់មានការថយចុះ ៨១,៨២ ភាគរយនិងភ្ញៀវទេសចរជាតិមានចំនួនសរុប ៧០៣,១៤៧ នាក់មានការថយចុះ ៦៥,៨១ភាគរយប្រៀបធៀបនឹងឆ្នាំ២០១៩ ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំភ្ញៀវទេសចរប្រហែលជាង២លាននាក់ទៅលេងខេត្តនេះដែលអាចផ្តល់ចំណូលប្រហែលជា១០០លានដុល្លារក្នុងមួយឆ្នាំ៕