ភ្ញាក់ផ្អើលពេញបណ្តាញសង្គមក្រោយឃើញរូបភាពធ្វើខួបកំណើតកណ្តាលវាលស្រែក្នុងស្រះ ពេលកំពុងចាប់ត្រីមួយកន្លែង នៅខេត្តកំពង់ចាម។ កម្មវិធីដែលមានវត្តមានឧកញ៉ាៗ និងតារាកំប្លែងចូលរួមយ៉ាងសប្បាយរីករាយ ប្លែកអារម្មណ៍ អាចនិយាយថា មួយពិភពលោកមានតែកម្មវិធីខួបកំណើតរបស់ឌីជេ ហេរ៉ូមួយនេះទេ ដែលត្រូវមិត្តភ័ក្តិជាឧកញ៉ាៗធ្វើឱ្យក្នុងភក់បាតស្រះពេលកំពុងចាប់ត្រីយ៉ាងសប្បាយរីករាយជាមួយគ្នា។

កម្មវិធីនេះត្រូវបានគេស្គាល់ថា ជាខួបកំណើតរបស់ពិធីករប្រដាល់ដែលមានថ្វីមាត់ចាក់ទឹកមិនលេច គឺលោក ហេរ៉ូ ដោយមានការចូលរួមពីលោកឧកញ៉ា ហ៊ួត ជា ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា នាយ ពាក់មី និងមានបងប្អូនជាច្រើននាក់ទៀត។

លោកឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ បានថ្លែងឲ្យដឹងថា កម្មវិធីហ្នឹង ជា birthday ឲ្យហេរ៉ូ ខ្ញុំនិងពាក់មី ក៍នឹកឃើញមានតែធ្វើនៅក្នុងស្រះត្រីនៅស្រុកផ្អាវ ខេត្តកំពង់ចាមតែម្ដងទៅ។

ទំព័រហ្វេសបុកនាយកពាក់មី ក៏បានបង្ហោះរូបភាព និងសរសេរថា៖ «ខួប ហេរ៉ូ កណ្តាល ភក់ ប្លែក ផ្ទះលេខ២ ធ្វើបាន»។

នេះប្រហែជាថ្មីចែស និងមិនធ្លាប់ដែលមានទេ សម្រាប់ពិធីខួបកំណើតយ៉ាង surprised របស់លោក ហេរ៉ូ ជាអតីតពិធីករដ៏មានប្រជាប្រិយភាពប្រចាំស្ថាននីយទូរទស្សន៍អាស៊ីអាគ្នេយ៍។សូមសរសើរលោកឧកញ៉ា ហួត ជា ,ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងនាយពាក់មី ដែលចេះនឹកឃើញល្បួង ឌីជេ ហេរ៉ូ ធ្វើខួបកំណើតកណ្ដាលភក់បានសម្រេចពេលកំពុងចាប់ត្រី៕




