លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ត្រូវបានតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជំនួសលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលត្រូវបានដាក់អោយចូលនិវត្តន៍ ហើយត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ថ្នាក់ស្មើអនុរដ្ឋលេខាធិការ។ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានគាំទ្រជាមួយការសន្យា និងការប្តេជ្ញាចិត្តរបស់ស្នងការថ្មី លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ដែលទើបតែប្រកាសចូលកាន់មុខតំណែង និងជម្រុញឲ្យការសន្យាទាំងអស់នេះក្លាយជាសកម្មភាបជាក់ស្តែង។

លោកអគ្គស្នងការនគរបាលជាតិ ក៏បានកោតសរសើរដល់ស្នងការចាស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ដែលមានស្នាដៃល្អជិត៣០ឆ្នាំ ក្នុងនោះបានកសាងអង្គភាព ទាំងទីតាំងអគាររដ្ឋបាល និងរបៀបរបបការងារ កិច្ចការសាងសង់អគារប៉ុស្តិ៍នគរបាលរដ្ឋបាល និងបានជម្រុញឲ្យស្នងការនគរបាលខេត្តថ្មីត្រូវតែយកគំរូល្អមកអនុវត្តដើម្បីដឹកនាំបន្ត៕
