បន្ទាប់ពីបើកសម្ពោធសាខាទី៣២នៅ បន្ទាយមានជ័យមិនបានប៉ុន្មានផង លោក ហ៊ួត ជា ដែលជាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាថៅកែក្រុមហ៊ុន ហ៊ួតជាខូអិលធីឌី ចែកចាយលក់សម្ភារៈសំណង់ស្ទើរពេញប្រទេស ម្សិលមិញនេះបានបើកសម្ពោធសាខាថ្មី១ទៀតរបស់ខ្លួនទៀតហើយ នៅឯ ត្រពាំង អណ្ដើក ស្រុក ត្រាំកក់ ខេត្ត តាកែវ ដែលនេះគឺជា សាខាទី៣៣ របស់ក្រុមហ៊ុន។
នាយកក្រុមហ៊ុនហ៊ួតជាខូអិលធីឌីផ្គត់ផ្គង់សំភារៈសំណង់
បានលើកឡើងថា ដោយឃើញខេត្ត
តាកែវ ជាខេត្ត
មានព្រំប្រទល់ក្បែររាជធានីភ្នំពេញ
ហើយកំពុងមានការអភិវឌ្ឍន៍និងរីកចម្រើនលើវិស័យសំណង់ជាខ្លាំងទើបលោកសម្រេចបើកសាខាចែកចាយក្រុមហ៊ុនហ៊ួតជាផ្គត់់ផ្គង់សម្ភារៈសំណង់នៅទីនេះ
ដើម្បីកុំឲ្យបងប្អូនដែលចង់ទិញគ្រឿងសំណង់ដែលមានគុណភាពខ្ពស់
ពិបាកឡើងទៅភ្នំពេញ។
លោកថា ក្រុមហ៊ុនហ៊ួតជាខូអិលធីឌីមានសាខាទូរទាំង២៥រាជធានីខេត្តហើយមានបេសកម្មជួយដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ក៍ដូចជាអ្នកប្រើប្រាស់សម្រេចនៅគម្រោងធំៗក៍ដូចជាទទួលបានផលិតផលមានគុណភាពប្រកបដោយភាពងាយស្រួយនិងទំនុកចិត្ត។ ជាមួយនិងការបើកសម្ពោធសាខាទី៣៣នោះ លោក ហ៊ួត ជា ក៏បាននាំនៅអំណោយទៅចែកជូន ដល់ ចាស់ជរា ជាច្រើនអ្នកផងដែរ។
នាយកប្រតិបត្តិខាងលើបានបន្ថែមថាគុណតម្លៃរបស់ក្រុមហ៊ុនហ៊ួតជាមានគុណតម្លៃមួយចំនួនរួមមាន សុចរិតភាពនិងនៅជាមួយអតិថិជនជានិរន្តរ៍មានការទទួលខុសត្រូវនិងផ្តល់សេវាកម្មប្រកបដោយភាពងាយស្រួល ធ្វើអាជីវកម្មដោយមានសហការល្អក្នុងរយៈពេលយូរអង្វែង ដែលទាំងនេះបើគឺជាទំនុកចិត្តរបស់ដៃគូ វិនិយោគ ក៏ដូចជា អតិថិជនតែងតែជឿជាក់លើក្រុមហ៊ុន។ លោក សង្ឃឹមយ៉ាងមុតមាំថាអតិថិជនទាំងអស់និងបន្តកិច្ចសហការក៍ដូចជាគាំទ្រដើម្បីអោយសម្រេចគោលដៅធំរបស់ក្រុមហ៊ុនបាន៕