សម្ដេចតេជោ ហ៊ុន សែន បានមានប្រកាសថា ការឆ្លងកូវីដ១៩ចូលក្នុងសហគមន៍ នៅរាជធានីភ្នំពេញ ជាព្រឹត្តិការណ៍ទី៣ បានររកឃើញមនុស្ស៣២មានផ្ទុកមេរោគកូវីដ១៩ គឺយប់មិញរកឃើញ២៨នាក់ និង រកឃើញបន្ថែម៤ទៀតនៅថ្ងៃនេះ។
ការរកឃើញមេរោគនេះ គឺនៅពេលមានអ្នកសុំលិខិតបញ្ជាក់សុខភាពដើម្បីធ្វើដំណើរទៅក្រៅប្រទេស ក៏បានរកឃើញថា ពួកគេមានផ្ទុកមេរោគកូវីដ១៩។
សម្ដេចតេជោ មានប្រសាសន៍ថា តាមការស្រាវជ្រាវបឋម ការឆ្លងមេរោគកូវីដ១៩ ផ្ដើចចេញពី ក្លឹប N8។
ជាមួយគ្នានេះ អាជ្ញាធរបានប្រកាសបិទទីតាំងពាក់ព័ន្ធមួយចំនួនតាំងពីម៉ោង២យប់មិញ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់។
នេះជាការផ្ទុះការឆ្លងមេរោគកូវីដ១៩ លើកទី៣ ដែលលើក១ជា “ព្រឹត្តិការណ៍ ៣ វិច្ឆិកា” ពាក់ព័ន្ធករណី មន្ត្រីហុងគ្រី លើកទី២ជា “ព្រឹត្តិការណ៍ ២៨ វិច្ឆិកា” ដែលពាក់ព័ន្ធ ភរិយាមន្ត្រីពន្ធនាគារទៅផ្សារអ៊ីអន១៕