បិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត

សង្គម​ និង​សេដ្ឋកិច្ច

ការផ្ទុះរាលដាលកូវីដ-១៩ ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ សម្ដេចតេជោ សម្រេច បិទមិនឱ្យពលរដ្ឋចេញទៅប្រទេសថៃ វៀតណាម ឬឡាវ ជាដាច់ខាត (ស្របច្បាប់ក៏មិនឱ្យទៅដែរ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទោះ​បី​កើត​មាន​ព្រឹត្តិការណ៍​សហគមន៍​ ២០ កុម្ភៈ សម្តេចតេជោ ហ៊ុន សែន​ បន្ត​អនុញ្ញាតិ​ឲ្យ​មាន​​រៀបចំ​ពិធីមង្គលការ​កូនចៅ តែ​ត្រូវ​អនុវត្ត​វិធានការ​ការពារ​ឲ្យ​បាន​ហ្មត់ចត់​បំផុត។

សម្តេច​តេជោ​បាន​លើក​ឡើង​ពីការ​អនុវត្ត​វិធានការ ៣ កុំ ៣ ការពារ ពាក់ម៉ាស លាងដៃ រក្សា​គម្លាត​ដើម្បី​បង្ការ​និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូវីដ ១៩។

សម្តេច​ថ្លែង​បញ្ជាក់​ថា សម្តេច​មិន​ហាមឃាត់​ការ​រៀបចំ​ពិធីមង្គល​ការ​ ការ​ជួបជុំ​នានា ក្នុង​លក្ខខណ្ឌ​នៃ​ការ​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​ចាប់​ពី ១.៥០ម ឡើង​ទៅ។