រដ្ឋបាលខេត្តសៀមរាប បានសេចក្តីប្រកាសព័ត៌មានស្តីពីការរុះរើសំណង់ផលប៉ះពាល់នៅមាត់ស្ទឹងសៀមរាបដែលនៅសេសសល់ ចំនួន ១០កន្លែង ស្មើនឹង ១១គ្រួសារ ស្ថិតនៅភូមិទ្រាំង សង្កាត់សួក្រាម ក្រុងសៀមរាប នាព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១នេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែក ចំពោះការដោះស្រាយផលប៉ះពាល់លើដីចំណីស្ទឹងសៀមរាប កាលពីគម្រោងស្តារ ស្ទឹងសៀមរាប ជំហាន ១ ឆ្នាំ២០១១ ចាប់ពីស្ពាននាគ រហូតដល់ស្ពានក្រវាត់ក្រុង មាន ប្រវែង ៤៦០០ ម៉ែត្រ ក៏មាននៅសល់ប្រជាពលរដ្ឋចំនួន ៥ គ្រួសារ ដែលបដិសេធ មិនព្រមទទួលយកការដោះស្រាយគោលនយោបាយ ឆ្នាំ២០១១ ក្នុងពេលដែលបងប្អូនប្រជាពលរដ្ឋ៦៦៩ គ្រួសារ បានស្ម័គ្រចិត្តទទួលយកគោលនយោបាយ។
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងដឹកនាំកម្លាំងចម្រុះ បន្តចុះរុះរើចំណុចនៅសេសសល់នេះនាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ផងដែរ។
សូមអានសេចក្តីប្រកាសព័ត៌មាន៖
