ស្តេច Maha Vajiralongkorn របស់ប្រទេសថៃមានទ្រព្យសម្បត្តិដែលគេប៉ាន់ស្មានថា មាន ៤៣ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជា Maha Vajiralongkorn មានព្រះជន្ម ៦៧ ព្រះវស្សា ហើយព្រះអង្គបានឡើងគ្រងរាជ្យនៅឆ្នាំ ២០១៩ បន្ទាប់ពីបិតាសោយទិវង្គតកាលពីឆ្នាំ ២០១៦ ។

គ្រួសារទ្រង់កាន់កាប់ដីជាង ១៦,២១០ ហិកតានៅក្នុងប្រទេសថៃ ដោយមានកិច្ចសន្យាជួលចំនួន ៤ ម៉ឺនកន្លែងនៅក្នុងស្រុក ដែលក្នុងនោះ ១៧,០០០ កន្លែងនៅរាជធានីបាងកក។

ព្រះមហាក្សត្រអង្គនេះក៏កាន់កាប់ភាគហ៊ុនធំនៅក្នុងក្រុមហ៊ុន ស៊ីម៉ងត៍សៀមគ្រុប និងធនាគារសៀមពាណិជ្ជ។ ទ្រង់ក៏ជាម្ចាស់ត្បូងពេជ្រធំជាងគេបំផុតលើពិភពលោកផងដែរ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ THE BUSINESS STANDARD៕
