ពិធីសម្ពោធដាក់ឱ្យដំណើរការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh)» ដោយសម្តេចតេជោ ហ៊ុន សែនត្រូវបានសម្រេចលើកពេលដោយសារការផ្ទុះកូវី១៩ ក្នុងសហគមន៍។
សណ្ឋាគារដ៏ប្រណិតប្រេនអន្តរជាតិជាការវិនិយោគដោយវិនិយោគទុនខ្មែរ អាមេរិក ដែលគ្រោងសម្ពោធនៅថ្ងៃ ២៦ កុម្ភៈ ដោយប្រមុខរដ្ឋាភិបាល ត្រូវបានលុបចោលទៅវិញដោយការផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ។
យ៉ាងណាមិញ សណ្ឋាគារលំដាប់ផ្កាយ ៥ នេះ បានចាប់ផ្តើមបើកដំណើរការនាថ្ងៃទី ៦ខែ មករា ឆ្នាំ ២០២១នេះ។ សណ្ឋាគារមានបន្ទប់ស្នាក់នៅចំនួន ២៤៧ និងបន្ទប់ស្វីតចំនួន៤៣ ដែលមានរចនាបថបែបសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើប ដែលស្ថិតនៅចំកណ្ដាលបេះដូងនៃខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។
សណ្ឋាគារ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ មានទីតាំងស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ នៅក្បែរសារមន្ទីរជាតិ ព្រះបរមរាជវាំង សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សាលវិចិត្រសិល្បៈ វាលព្រះមេរុ ផ្សាររាត្រី វត្តអារាម និងទន្លេចតុមុខ។