សណ្ឋាគារ the Howard Johnson Plaza ថ្មីសន្លាង ១ ទៀតដែលមានកម្ពស់ ៣៦ ជាន់ និងមានបន្ទប់ ៥២២ បានបើកដំណើរការនៅខេត្តព្រះសីហនុ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សណ្ឋាគារយីហោអន្តរជាតិ បានបើកដំណើរការប្រកបដោយជោគជ័យនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង។ Wyndham Hotels & Resorts មានសណ្ឋាគារជាង ១ ៥០០ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងសណ្ឋាគារចំនួន ៨ ៩០០ កន្លែងនៅក្នុងប្រទេសចំនួន ៩៥ នៅទី្វបចំនួន ៦។

លោក Joon Aun Ooi ប្រធានក្រុមហ៊ុន Wyndham Hotels & Resorts នៅអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ទីតាំងរបស់សណ្ឋាគារនេះ នៅក្បែរឆ្នេរសមុទ្រ។ ភាពឆើតឆាយរបស់សណ្ឋាគារនេះនឹងធ្វើឱ្យទីតាំងនេះក្លាយជាទីតាំងមួយក្នុងចំណោមទីកន្លែងដែលចង់បានបំផុតសម្រាប់ភ្ញៀវមកកម្សាន្តនៅខេត្តព្រះសីហនុ៕