គិតមកដល់ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុមានជនបរទេសចំនួន៨នាក់មានវិជ្ជមានកូវីដ១៩និងបានយកសំណាកអ្នកដែលពាក់ព័ន្ធទៅធ្វើតេស្តចំនួន១៥៦២នាក់ស្រី៥០៣នាក់ ។
រដ្ឋបាលខេត្តក៍បានបិទទីតាំងចំនួន៦កន្លែងរួមមានសណ្ឋាគារនិងអគារស្នាក់នៅហើយក្រុមឆ្លើយតបបន្ទាន់កំពុងមមាញឹកក្នុងការស្វែងសំណាកសង្ស័យបន្ថែមទៀតផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានណែនាំដល់ប្រជាពលរដ្ឋ សាធារណជន អាជីវករក៏ដូចជាជនបរទេសទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានតឹងរឹងបន្ថែមទៀតចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ តាមរយៈការអនុវត្តតាមវិធានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលនិងវិធានអនាម័យរបស់ក្រសួងសុខាភិបាល។
ដោយអនុវត្តវិធានការ៣ការពារ រួមមានពាក់ម៉ាស លេងដៃជាមួយសាប៊ូជែលឬទឹកអាកុលនិងរក្សាគម្លាតសុវត្តិភាពបុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំដោយទី១កុំទៅកន្លែងណាដែលមានមនុស្សកកកុញច្រើន ទី២កុំទៅកន្លែងដែលមានបិទជិតនិងប្រើម៉ាស៊ីនត្រជាក់និងទី៣កុំអោបនិងចាប់ដៃគ្នាដើម្បីការពារកុំឲ្យឆ្លងរីករាលដាលលក្ខណៈទ្រង់ទ្រាយធំចូលសហគមន៍៕