អ្នក​ឧកញ៉ាគិត ម៉េង ជួយ​ថវិកា ១០ ម៉ឺនដុល្លារ ជួយ​មូលនិធិអ្នក​ធាក់ស៊ីក្លូ

សង្គម​ និង​សេដ្ឋកិច្ច

ថវិកា ១០ ម៉ឺន​ដុល្លារ ត្រូវ​បាន​អ្នកឧកញ៉ា​គិត​ ម៉េង​ ប្រគល់​ជូន​ដល់​មូលនិធិ​ត្រីចក្រយានកម្ពុជា ដើម្បីគាំទ្រ​ជីវភាពដល់បងប្អូន អ្នកប្រកបរបរធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថវិកា​ ១០ ម៉ឺន​ដុល្លា​នេះ ត្រូវ​បាន​អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉យ៉ាល់គ្រុប និងជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ ប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) តំណាងសម្តេចតេជោនាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ។

បើតាមលោក ម៉េត មាស ភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។

មូលនិធិត្រីចក្រយានកម្ពុជាតែងបានផ្តល់ជូនថវិកាទ្រទ្រង់ដល់បងប្អូនអ្នកប្រកបរបរធាក់ស៊ីក្លូទាំង៣០០នាក់ក្នុង​រាជធានី​ភ្នំពេញ។

ក្នុងមួយឆ្នាំមូលនិធិត្រីចក្រយានអាចនឹងត្រូវចំណាយក្នុងរង្វង់ ២៤-៣០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។ តាមរយៈ​មូលនិធិត​នេះ តែ​ងតែ​ចូលរួម​គាំទ្របង​ប្អូន​អ្នក​ប្រកប​របរ​ធាក់ស៊ីក្លូដូចជាការ​ផ្តល់ជាឯកសណ្ឋានអ្នកធាក់ស៊ីក្លូ និងប័ណ្ណ ប.ស.ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយមិនអស់ប្រាក់៕