បញ្ជាការដ្ឋានអង្គរក្ស ​ច្រានចោល​ការចោទប្រកាន់ថា ជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិតជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស

សង្គម​ និង​សេដ្ឋកិច្ច

បញ្ជាការដ្ឋានអង្គរក្ស បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ដែលជាជនល្មើសក្នុងហេតុការណ៍ប្លន់ចាប់ជំរិត នៅបុរីអង្គរភ្នំពេញ ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។ នេះបើយោងតាមលិខិតបដិសេធរបស់បញ្ជាការដ្ឋានអង្គរក្សនៅយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ចុះហត្ថលេខាដោយឧត្តមសេនីយ៍ឯក អ៊ុង សិរីគុត្ត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតបដិសេធរបស់ស្នងការដ្ឋានបុគ្គល-បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស បានអះអាងថា ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួនដែលបានចែកចាយនោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយ មិនមែនប័ណ្ណដែលចេញដោយបញ្ជាការដ្ឋានអង្គរក្សនោះទេ។

រដ្ឋាភិបាលកម្ពុជា បន្តចេញលិខិតថ្កោលទោសអាមេរិក ដែលដាក់ទណ្ឌកម្មលោកហ៊ីង ប៊ុនហៀង

នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ីង ប៊ុន​ហៀ​ង អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន ​អង្គរក្ស បាន​បដិសេធ​និង​ច្រានចោល​ចំពោះ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ជនល្មើស​ដែល​កងកម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាញ់សម្លាប់​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់ ១​លាន​ដុល្លារ ពី​ជនរងគ្រោះ​នៅក្នុង​ភូមិគ្រឹះ ក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ គឺជា​មន្ត្រី​នៅ​បញ្ជាការដ្ឋាន​អង្គរក្ស គឺ​មិនមែនជា​ការពិត​នោះទេ និង​មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​អង្គរក្ស​ទេ​។​

ការបដិសេធ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបភាព​បុរស​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ពាក់​ប៉ា​រ៉ា និង​កាត​សម្គាល់​ខ្លួន ដោយបាន​ភ្ជាប់​រូបភាព​ជនល្មើស​ម្នាក់​ដែល​កងរាជអាវុធហត្ថ​បាញ់សម្លាប់​។​


សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រមា​ណា ១១​ព្រឹក​ថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជម្រិត​ទារ ប្រាក់ ១​លាន​ដុល្លារ ពី​ជនរងគ្រោះ​នៅក្នុង​បុរី​អង្គរ​ភ្នំពេញ ក្នុងភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​៕