លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រតិបត្តិការបង្ក្រាបទីតាំងគ្រឿងញៀនទ្រង់ទ្រាយធំ ដោយមានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត និងកងកម្លាំងចុះបង្ក្រាបគ្រឿងញៀនមួយកន្លែងនៅក្លឹបអូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ក្នុងសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នៅវេលាម៉ោង ៣:០០នាទី ទៀបភ្លឺ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
នេះជាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងព្រះសីហនុ ដោយក្នុងប្រតិបត្តិការបង្ក្រាប បានធ្វើការឃាត់ខ្លួនមនុស្សចំនួនជាង ១០០នាក់ ដើម្បីយកមកធ្វើការសាកសួរ និងធ្វើតេស្តរកសារធាតុញៀន៕