បន្ទាប់ពីខកខាន មិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩ សីណូហ្វាមរបស់ចិន កាលពីថ្ងៃទី១០ កុម្ភៈ ដោយសារមូលហេតុផ្ដាសាយធំ ឯកឧត្ដម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែមីនា ២០២១នេះ បានអញ្ជើញទៅទទួលវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមចិនជាថ្មី នៅមន្ទីរពេទ្យកាល់ម៉ែត្រ។ នេះបើតាមការបញ្ជាក់ឱ្យដឹង លើផេកហ្វេសប៊ុកផ្លូវការរបស់ឯឧត្ដម។


ឯកឧត្ដមប្រធានសហភាពសហម្ព័ន្ធយុវជនកម្ពុជា បានបន្តទៀតថា៖«បន្ទាប់ពីបានប្រឹក្សាសុខភាពសារជាថ្មី ជាមួយគ្រូពេទ្យជំនាញ ខ្ញុំទទួលបានការអនុញាតិឲ្យចាក់វ៉ាក់សាំង Sinopharm ដើម្បីការពារជំងឺកូវីដ១៩ ដែលខ្ញុំបានខកខានកាលពី ពីរសប្តាហ៍មុនដោយសារស្ថានភាពនៃជំងឺផ្តាសាយធំ»។

ការអញ្ជើញទៅទទួលវ៉ាក់សាំងរបស់ថ្នាក់ដឹកនាំវ័យក្មេងរូបនេះ ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីកម្ពុជាទើបទទួលបាន វ៉ាក់សាំងប្រភេទ Astra Zeneca/SII ពីប្រទេសឥណ្ឌា ចំនួន៣២៤.០០០ដូស កាលពីថ្ងៃទី០២ មីនា ២០២១នេះ៕

